គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ខនហ្វីរេលទទួលបានការគាំទ្រពីអង្គការ GIZ ដើម្បីសុំវិញ្ញាបនបត្រ ISO 9001:2015

កាលបរិច្ឆេទ: ០៤ វិច្ឆិកា ២០២១ / ម្ហូបអាហារ

អង្គការស្តង់ដារអន្តរជាតិ (ISO) គឺជាអង្គការក្រៅរដ្ឋាភិបាលដែលមានតួនាទីជួយសម្រួលដល់ការងារសម្របសម្រួលអន្តរជាតិ និងកំណត់ស្តង់ដារឧស្សាហកម្ម។ ស្តង់ដារនេះបានចូលរួមចំណែកធ្វើឲ្យការបង្កើតការផលិត​ ការចែកចាយផលិតផល សេវាកម្មមានប្រសិទ្ធភាពជាងមុន និងមានភាពជាក់លាក់ជាងមុន។ អង្គការ ISO ត្រូវត្រួតពិនិត្យឡើងវិញលើប្រព័ន្ធគ្រប់គ្រងគុណភាព (SMQ) ដែលធំជាងគេនៅលើពិភពលោក ពោលគឺពីនិត្យមើលចាប់ពី ISO 9001:2008 ដល់ ISO 9001:2015 ដែលបានចែងច្បាស់ពីការរៀបចំផែនការ ការបង្កើត ការដាក់ឲ្យប្រើប្រាស់ ការឃ្លាំមើល ការត្រួតពិនិត្យ ការថែទាំ និងកែលម្អជាប្រចាំនូវប្រព័ន្ធគ្រប់គ្រងគុណភាពដែលប្រើសូចនាករសម្រាប់វាស់កម្រិតគុណភាព។

ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាពឲ្យមានភាពកាន់តែប្រសើរ ក្រុមហ៊ុនខនហ្វីរេលទទួលបានការគាំទ្រពីកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ដើម្បីសុំវិញ្ញាបនបត្រ ISO 9001:2015។ ស្របពេលជាមួយគ្នានេះដែរ បុគ្គលិករបស់ក្រុមហ៊ុនខនហ្វីរេលក៏បានទទួលវគ្គបណ្តុះបណ្តាលទាក់ទិននឹងវិញ្ញាបនបត្រថ្មីនេះ ហើយវគ្គបណ្តុះបណ្តាលបានបញ្ចប់កាលពីចុងឆ្នាំ២០២០កន្លងទៅ។ បច្ចុប្បន្ន ខនហ្វីរេលធ្វើការកែលម្អប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ខ្លួនសម្រាប់ការធ្វើសវនកម្មផ្ទៃក្នុងនៅចុងឆ្នាំ២០២១ និងដើម្បីដាក់ពាក្យសុំវិញ្ញាបនបត្រថ្មីនេះនៅដើមឆ្នាំ២០២២។

ជាមួយនឹងវិញ្ញាបនបត្រថ្មីនេះ ក្រុមហ៊ុនខនហ្វីរេលនឹងអាចកំណត់ដឹងពីបញ្ហាប្រឈម និងឱកាសនានា អាចទប់ស្កាត់កុំឲ្យបញ្ហាដដែលៗកើតឡើងជាថ្មីម្តងទៀត អាចជំរុញទីផ្សារ និងការលក់ឲ្យកាន់តែមានសន្ទុះខ្លាំង និងបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិក ហើយជាចុងក្រោយគឺអាចធ្វើឲ្យការគ្រប់គ្រងក្រុមហ៊ុនកាន់តែមានភាពល្អប្រសើរ៕